តើ​មាន​អ្វី​កើត​ឡើង​?

ចាប់​ពី​ថ្ងៃ​ទី ១៥​ ខែ​មិថុនា ឆ្នាំ​២០២០ នេះ​តទៅ ​អ្នក​អាច​ចុះ​បញ្ជី​អាជីវកម្ម​របស់​អ្នក​ជាមួយ​ក្រសួង​ច្រើន​ក្នុង​ពេល​តែ​មួយ!

* ក្នុង​ដំណាក់កាល​នេះ​ អ្នក​អាច​ចុះ​បញ្ជី​អាជីវកម្ម​តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន​ជាមួយ​ក្រសួង​ពាណិជ្ជកម្ម​ អគ្គនាយកដ្ឋាន​ពន្ធដារ​ ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ និង​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​។ ក្រសួង​ពាក់ព័ន្ធ​ដទៃ​ទៀត​នឹង​ចូល​រួម​ក្នុង​ដំណាក់កាល​បន្ទាប់។

អំពី​យើង​ខ្ញុំ

ពួកយើងជាសេវាកម្មច្រកចេញចូលតែមួយដែលជួយសម្រួលដល់ការចុះបញ្ជីអាជីវកម្មរបស់លោកអ្នកតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន។ ពួកយើងនៅទីនេះដើម្បីជួយអ្នកដោះស្រាយបញ្ហាដែលកើតមានឡើងក្នុងកំឡុងពេលចុះបញ្ជី​អាជីវកម្ម​របស់អ្នក។

គេហទំព័រ​ចុះ​បញ្ជី​អាជីវកម្ម​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ដោយ​ប្រើប្រាស់​ប្រព័ន្ធ​ CamDX​ ឬ​ហៅ​ពេញ​ថា​ Cambodia Data Exchange។ CamDX គឺជា​ស្រទាប់​ផ្លាស់ប្ដូរ​ទិន្នន័យ​បង្រួបបង្រួម​តែ​មាន​វិមជ្ឈការ​រវាង​ប្រព័ន្ធ​ព័ត៌មាន ​ដែល​មាន​លក្ខណៈ​ស្ដង់ដារ​និង​សុវត្ថិភាព​ក្នុង​ការ​ផ្ដល់​ និង​ប្រើប្រាស់​សេវាកម្ម។​ CamDX ធានា​ការ​សម្ងាត់​ សុចរិតភាព​ និង​អន្តរប្រតិបត្តិការ​រវាង​ភាគី​ផ្លាស់ប្ដូរ​ទិន្នន័យ​ផ្សេងគ្នា​ជាច្រើន។ ​គោលដៅ​ចំបង​របស់​ CamDX ​គឺ​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​អនុញ្ញាត​ឱ្យ​បង្កើត​ការ​ចូល​ប្រើ​ទិន្នន័យ​ក្នុង​មូលដ្ឋាន​ទិន្នន័យ​របស់​រដ្ឋាភិបាល​ដោយ​គ្មាន​ការ​រំខាន​ដល់​សន្តិសុខ​ និង​ភាព​ជា​ម្ចាស់​របស់​ទិន្នន័យ​ ជាមួយ​នឹងការ​ផ្លាស់ប្ដូរ​បច្ចេកទេស​អប្បបរមា​ក្នុង​ប្រព័ន្ធ​ព័ត៌មាន​ដែល​មាន​ស្រាប់។​

អត្ថប្រយោជន៍

ចំណាយ​ពេលវេលា​រង់ចាំ​យ៉ាង​យូរ​
៨​ថ្ងៃ​នៃ​ថ្ងៃ​ធ្វើការ

លុប​បំបាត់​ការ​បំពេញ​ឯកសារ​ដដែលៗ

ចំណាយ​ថវិកា​តិច​ជាង​មុន​ច្រើន

ទូទាត់​ថ្លៃ​សេវា​ទាំងអស់​ក្នុង​
ការ​ចុះ​បញ្ជី​អាជីវកម្ម​ក្នុង​ពេល​តែ​មួយ​

តាម​អនឡាញ​ និង

ទទួល​បាន​អាជ្ញាបណ្ណ​ និង​វិញ្ញាបនបត្រ​
ក្នុង​ទម្រង់​ឌីជីថល​តាមរយៈ​ប្រព័ន្ធ

ប្រភពឯកសារ

ពិនិត្យមើលធនធានឯកសារដែលមានប្រយោជន៍

អនុក្រឹត្យស្ដីពីការចុះបញ្ជី   អាជីវកម្មតាមប្រព័ន្ធ IT

PDF Format

ប្រកាសលេខ ៣៣៣ សហវ ប្រក

PDF Format

សេចក្ដីជូនដំណឹងរបស់ធនាគារជាតិ

 

PDF Format

ប្រកាសលេខ ១៩៣ សហវ

ប្រក 

PDF Format

សៀវភៅមគ្គុទេ្ទសក៍

MISTI

PDF Format

ច្បាប់ស្ដីពី វិសោធនកម្មច្បាប់ស្ដីពី​វិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម (២០២២)

PDF Format

សៀវភៅមគ្គុទេសក៍ CamDigiKey កំណែប្រែជំនាន់ ២.០
PDF Format

បើកអាជីវកម្មដោយប្រើប្រាស់តែ ៧ជំហាន

PDF Format

ប្រកាសលេខ ១៩៨ សហវ

ប្រក

PDF Format

សេចក្ដីជូនដំណឹងលើនីតិវិធីបម្រុងទុកនាមករណ៍

 

PDF Format

ប្រកាសលេខ ៣១៦ សហវ

ប្រក 

PDF Format

សៀវភៅមគ្គុទេ្ទសក៍

MOT

PDF Format

ច្បាប់ស្ដីពី វិសោធនកម្មច្បាប់ស្ដីពី​សហគ្រាសពាណិជ្ជកម្ម (២០២២)

PDF Format

សៀវភៅមគ្គុទេសក៍

 

PDF Format

ប្រកាសលេខ ៣៣៥ សហវ ប្រក

PDF Format

៤ ជំហានក្នុងការបម្រុង

ទុកនាមករណ៍

 

PNG Format

សេចក្ដីជូនដំណឹង ១៤៩៧ ព.ណ.ចបព

PDF Format

សៀវភៅមគ្គុទេ្ទសក៍

MPTC

PDF Format

សេចក្តីជូនដំណឹងស្តីពីការបើកវគ្គបណ្តុះបណ្តាលអ្នកតំណាងស្របច្បាប់ (២០២២)

PDF Format

ប្រកាសលេខ ០២៥ សហវ.ប្រក អពដ 

PDF Format

ប្រកាសលេខ ៧០១ សហវ
ប្រក

PNG Format

ប្រកាសលេខ ០០៩ សហវ

ប្រក

 

PDF Format

អនុក្រឹត្យ CamDX ១៦៤ អនក្រ.បក

PDF Format

សៀវភៅមគ្គុទេ្ទសក៍ RPR/NBFSA

PDF Format

ព្រឹត្តិបត្រប្រចាំឆមាសទី១  (២០២២)

PDF Format

ដើម្បីចុះបញ្ជីអាជីវកម្មរបស់អ្នក

បង្កើតគណនី រួច Log In តាមរយៈកម្មវិធី CamDigiKey App

CamDigiKey គឺជាសេវាកម្ម single sign-on តាមទូរស័ព្ទដែលជឿនលឿនបំផុតរបស់រដ្ឋាភិបាលកម្ពុជា និងដែលអ្នកអាចជឿទុកចិត្តបាន។ តាមរយៈ CamDigiKey ឥលូវនេះអ្នកអាចផ្សារភ្ជាប់ទៅនឹងសេវាកម្មរដ្ឋាភិបាលឌីជីថល​
ទាំងអស់នៅកម្ពុជា។

សំណួរដែលសួរញឹកញាប់

សេវាកម្មចុះបញ្ជី ដំណាក់កាលទី១
 • ព័ត៌មានទូទៅ
 • ដំណើរការចុះបញ្ជី
 • តម្លៃសេវា និងការទូទាត់សងប្រាក់
 • អាជ្ញាបណ្ណ និងវិញ្ញាបនបត្រ

ការចុះ​បញ្ជីអាជីវកម្ម​តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន​គឺជា​នីតិវិធី​នៃ​ការចុះបញ្ជី​អាជីវកម្ម​ថ្មី​ដែល​មាន​លក្ខណៈ​បង្រួបបង្រួម​ និង​ធ្វើ​ឡើង​តាម​អនឡាញ​ទាំងស្រុង​ដោយប្រើប្រាស់ថ្នាលបច្ចេកវិទ្យាព័ត៌មាន។

តាមគោលការណ៍ចាស់ អ្នកត្រូវទៅចុះបញ្ជីអាជីវកម្មរបស់អ្នកនៅក្រសួងស្ថាប័នផ្សេងៗគ្នា និងតាមនីតិវិធី​​​ខុសៗគ្នា​។ ចំណែកប្រព័ន្ធចុះបញ្ជីរបស់ក្រសួងស្ថាប័ននីមួយៗមានលក្ខណៈដាច់ដោយឡែកពីគ្នា និងមិនអាចផ្សារភា្ជប់ ផ្លាស់ប្ដូរទិន្នន័យគ្នាបាន ដែលតម្រូវឱ្យអ្នកត្រូវបំពេញព័ត៌មានដដែលៗលើទម្រង់បែបបទ របស់ក្រសួងស្ថាប័នផ្សេងគ្នា។

 

សម្រាប់ការចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានថ្មីនេះ អ្នកអាចធ្វើការចុះបញ្ជីពាណិជ្ជកម្ម ចុះបញ្ជីពន្ធដារ និងធ្វើសេចក្ដីប្រកាសជូនដំណឹងបើកសហគ្រាសក្នុងពេលតែមួយបាននៅលើថ្នាលបច្ចេកវិទ្យាព័ត៌មានតែមួយ។ ដោយឡែកក្នុងដំណាក់កាលដំបូងនេះ ការចុះបញ្ជី ឬសុំការអនុញ្ញាតពីក្រសួងស្ថាប័នដទៃ ក្រៅពីក្រសួងពាណិជ្ជកម្ម អគ្គនាយកដ្ឋានពន្ធដារ និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ​នឹងតម្រូវឱ្យអ្នកធ្វើតាមនីតិវិធីដដែលរបស់ក្រសួងស្ថាប័នសាមី។ តាមរយៈដំណើរការចុះបញ្ជីថ្មីនេះ ការចុះបញ្ជីអាជីវកម្មមួយអាចចំណាយពេលយ៉ាងយូរ ៨ថ្ងៃនៃថ្ងៃធ្វើការ ខណៈពេលដែលតម្លៃសេវាថោកជាងមុន។ អ្នកក៏អាចទូទាត់សងប្រាក់សេវាទាំងអស់ក្នុងការចុះបញ្ជីអាជីវកម្មតាមអនឡាញដោយប្រើប្រាស់សេវា ABA Pay សម្រាប់អតិថិជនធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) និងតាមកាតឥណទាន ឬកាតឥណពន្ធសម្រាប់អតិថិជនធនាគារផ្សេងទៀត។ ក្រោយការចុះបញ្ជីអាជីវកម្ម ជោគជ័យ អ្នកនឹងទទួលបានអាជ្ញាបណ្ណ និងវិញ្ញាបនបត្រក្នុងទម្រង់ឌីជីថលតាមរយៈថ្នាលបច្ចេកវិទ្យាព័ត៌មានរបស់យើងខ្ញុំ។

អត្ថប្រយោជន៍មានដូចជា៖

​​​​​​             ១. ចំណាយពេលវេលារង់ចាំយ៉ាងយូរ៨ថ្ងៃ នៃថ្ងៃធ្វើការ

             ២. លុបបំបាត់ការបំពេញឯកសារដដែលៗ

             ៣. ចំណាយថវិកាតិចជាងមុនច្រើន

             ៤. ទូទាត់ថ្លៃសេវាទាំងអស់ក្នុងការចុះបញ្ជីអាជីវកម្មក្នុងពេលតែមួយតាមអនឡាញ

             ៥.​ ទទួលបានអាជ្ញាបណ្ណ និងវិញ្ញាបនបត្រក្នុងទម្រង់ឌីជីថលតាមរយៈប្រព័ន្ធ។

១. បង្កើតអត្តសញ្ញាណផ្ទាល់ខ្លួនសម្រាប់អាជីវកម្មអ្នក។

២. ជៀសវាងការផាកពិន័យផ្សេងៗ និងការតម្រូវឱ្យបិទទ្វារអាជីវកម្ម។

៣.​ ទទួលបានការគាំពារតាមផ្លូវច្បាប់។

៤. ទាក់ទាញអតិថិជន​ (ក្រុមហ៊ុនធំ) ដែលបញ្ជាទិញក្នុងទំហំធំ ព្រោះគ្មានក្រុមហ៊ុនធំណា ចង់រកស៊ីជាមួយអាជីវកម្មដែលមិនចុះបញ្ជីនោះទេ។

៥. ជួយសម្រួលដល់កម្ចីប្រាក់ពីធនាគារ និងការវិនិយោគពីវិនិយោគិន។

៦. ទទួលបានអត្ថប្រយោជន៍ផ្សេងៗពីបេឡាជាតិរបបសន្តិសុខសង្គមសម្រាប់និយោជិត​របស់អ្នក។

៧. បំពេញកាតព្វកិច្ចជាពលរដ្ឋ ក្រោមច្បាប់និងបទប្បញ្ញត្តិនៃប្រទេសកម្ពុជា។

ក្នុងដំណាក់កាលនេះ មានតែក្រសួងពាណិជ្ជកម្ម អគ្គនាយកដ្ឋានពន្ធដារ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រសួងមហាផ្ទៃ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុប៉ុណ្ណោះដែលចូលរួម។ នៅដំណាក់កាលបន្តបន្ទាប់នឹងមានស្ថាប័នរដ្ឋពាក់ព័ន្ធផ្សេងទៀតចូលរួមផងដែរ។

មិនមានទេ សម្រាប់ដំណើរការទាំងមូល។ ប្រព័ន្ធ​ថ្មី​នេះ​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​បទ​ពិសោធន៍​អ្នក​ប្រើប្រាស់​ដែល​ល្អ​ជាង​មុន​ និង​អនុញ្ញាត​ឱ្យ​អ្នក​អាច​ធ្វើការ​ស្នើសុំ​ និង​ចុះ​បញ្ជី​អាជីវកម្ម​បាន​ដោយ​ខ្លួន​ឯង​។

ប្រសិន​បើ​អ្នក​ត្រូវការ​ជំនួយ​ អ្នក​អាច​ប្រគល់​សិទ្ធិ​ឱ្យ​អ្នក​តំណាង​ដើម្បី​ជួយ​អ្នក​ក្នុង​ការ​ចុះ​បញ្ជី​។តាម​យន្តការ​ចុះ​បញ្ជី​ចាស់​ មាន​ភ្នាក់ងារ​ដែល​ជួយ​លើ​ការ​ចុះ​បញ្ជី​ពាណិជ្ជកម្ម​និង​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​ក្រសួង​ពាណិជ្ជកម្ម​ និង​ភ្នាក់ងារ​ដែល​ជួយ​លើ​ការ​ចុះ​បញ្ជី​ពន្ធដារ​ និង​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​អគ្គនាយកដ្ឋាន​ពន្ធដារ។ ដោយ​ឡែក​ ភ្នាក់ងារ​ទាំងនេះ​មិន​បាន​ទទួល​វគ្គ​បណ្ដុះបណ្ដាល​ ឬ​ការ​ទទួល​ស្គាល់​សម្រាប់​ប្រព័ន្ធ​ថ្មី​នេះ​ទេ។​

ក្រុមការងារគាំទ្រមិនមានការិយាល័យរូបវ័ន្តទេ។ លោកអ្នកអាចស្វែងរកជំនួយតាមរយៈ៖

 • ព័ត៌មានទូទៅ និងបញ្ហាបច្ចេកទេស៖ ទំព័រហ្វេសប៊ុក, ការជជែកផ្ទាល់, អ៊ីម៉ែល និងទូរស័ព្ទទាន់ហេតុការណ៍ ០៨១ ៨៨៨ ២៩៦ (ចុចលេខ ១)។
 • ក្រសួងពាណិជ្ជកម្ម៖ ទូរស័ព្ទទាន់ហេតុការណ៍ ០៨១ ៨៨៨ ២៩៦ (ចុចលេខ ២)។
 • អគ្គនាយកដ្ឋានពន្ធដារ៖ ទូរស័ព្ទទាន់ហេតុការណ៍ ០៨១ ៨៨៨ ២៩៦ (ចុចលេខ ៣) ឬ ១២៧៧។
 • ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ៖ ទូរស័ព្ទទាន់ហេតុការណ៍ ០៨១ ៨៨៨ ២៩៦ (ចុចលេខ ៤)។

អាជីវកម្មដែលរាប់ចាត់ចូលជាអ្នកជាប់ពន្ធតូច, អ្នកជាប់ពន្ធមធ្យម និងអ្នកជាប់ពន្ធធំ អាចធ្វើការចុះបញ្ជីតាមថ្នាលបាន។ អាជីវកម្មរបស់លោកអ្នកត្រូវតែជាអាជីវកម្មថ្មី ដែលមិនធ្លាប់បានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម អគ្គនាយកដ្ឋានពន្ធដារ និងក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

ប្រភេទសហគ្រាសនីមួយៗតម្រូវឱ្យមានឯកសារភ្ជាប់ផ្សេងៗគ្នា។ សម្រាប់ព័ត៌មានលម្អិត សូមអានសៀវភៅមគ្គុទេសក៍

អ្នកអាចស្កេនឯកសារច្បាប់ដើម ហើយបញ្ចូលវាជាឯកសារភ្ជាប់។ ឯកសារភ្ជាប់ត្រូវតែច្បាស់អាចអានបាន និង​ស្ថិតក្នុងទម្រង់ pdf។

ប្រសិនបើអ្នកបានចុះបញ្ជីអាជីវកម្មមុនថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ សូមចូលទៅកាន់ប្រព័ន្ធចុះបញ្ជីរបស់ក្រសួង-ស្ថាប័ន​ពាក់ព័ន្ធដែលអ្នកបានចុះបញ្ជីពីមុនមក ​ដើម្បីធ្វើបច្ចុប្បន្នភាពព័ត៌មានក្រុមហ៊ុនអ្នក។ ប៉ុន្តែប្រសិនបើអ្នកបានចុះបញ្ជីអាជីវកម្មនៅលើថ្នាលបច្ចេកវិទ្យាព័ត៌មានថ្មីនេះ យើងខ្ញុំសូមអធ្យាស្រ័យដែលត្រូវជម្រាបជូនថា លោកអ្នកមិនទាន់អាចធ្វើបច្ចុប្បន្នភាពព័ត៌មានក្រុមហ៊ុនលោកអ្នកនៅលើថ្នាលថ្មីនេះទេ។ យើងខ្ញុំកំពុងស្វះស្វែងធ្វើការទៅលើមុខងារនេះ។​

សូមយកលក្ខន្តិកៈច្បាប់ដើម ចំនួន ២ ច្បាប់ ទៅតម្កល់នៅក្រសួងពាណិជ្ជកម្ម។ ក្រសួងពាណិជ្ជកម្មនឹងវាយត្រាលើនោះ។ ប្រសិនបើអ្នកត្រូវការលក្ខន្តិកៈដែលមានត្រានោះសម្រាប់ការបើកគណនីធនាគារ ឬការប្រើប្រាស់ផ្ទាល់ខ្លួន សូមយកលក្ខន្តិកៈទៅបន្ថែម។ 

អត់ទេ។ សូមចូលទៅកាន់ប្រព័ន្ធចុះបញ្ជីរបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធដែលអ្នកបានចុះបញ្ជីពីមុនមក​ ដើម្បីធ្វើបច្ចុប្បន្នភាព។

សម្រាប់ការប្រឹក្សាដោយឥតគិតថ្លៃលើការជ្រើសរើសកម្មវត្ថុ និងសកម្មភាពអាជីវកម្ម សូមទាក់ទងទៅកាន់មន្ត្រីជំនាញនៃក្រសួងពាណិជ្ជកម្មដោយផ្ទាល់ តាមរយៈលេខ​ទូរស័ព្ទ​ទាន់ហេតុការណ៍ ០៨១ ៨៨៨ ២៩៦ (ចុចលេខ ២)។

ការបញ្ជូនត្រឡប់នឹងកើតឡើង ក្នុងករណីមានការផ្ដល់ព័ត៌មាន និង/ឬ ឯកសារមិនត្រឹមត្រូវ និង/ឬ មិនគ្រប់គ្រាន់ នៅក្នុងពាក្យស្នើសុំ។ ដូច្នេះ, ការបញ្ជូនត្រលប់នឹងត្រូវធ្វើឡើងដោយមន្រ្តីត្រួតពិនិត្យ ដើម្បីស្នើសុំឱ្យអ្នក​ចុះបញ្ជី​ធ្វើការ​កែតម្រូវ និង/ឬបំពេញព័ត៌មាន និង/ឬ ឯកសារបន្ថែម។ រាល់ពាក្យស្នើសុំដែលត្រូវបានបញ្ជូនត្រលប់ មិនតម្រូវឱ្យអ្នកចុះ​​បញ្ជី​​បង់​​ប្រាក់ជាលើកទី ២ នោះទេ។ នៅពេលដែលពាក្យស្នើសុំនោះត្រូវបានដាក់ស្នើ​ម្ដង​ទៀត ក្រោយពីអ្នក​​ចុះ​បញ្ជី​បានផ្តល់ព័ត៌មាន និង/ឬឯកសារ តាមរយៈប្រព័ន្ធហើយ, ពេលវេលាត្រួតពិនិត្យ​នឹង​​ត្រូវរាប់សារឡើងវិញ (ក្រសួងពាណិជ្ជកម្ម ៣ ថ្ងៃនៃថ្ងៃធ្វើការ, អគ្គនាយកដ្ឋានពន្ធដារ ៤ ថ្ងៃនៃថ្ងៃធ្វើការ, ក្រសួងការងារនិងបណ្ដុះ​​បណ្ដាល​​​​វិជ្ជាជីវៈ ១​ ថ្ងៃនៃថ្ងៃធ្វើការ)។

ពាក្យស្នើសុំដែលត្រូវបានបដិសេធហើយ មិនអាចកែតម្រូវហើយដាក់​ស្នើម្ដង​ទៀតបាន​ឡើយ គឺពាក្យស្នើសុំចុះបញ្ជីនោះត្រូវបានបិទជាស្ថាពរ។ ប្រសិនបើអ្នកចុះបញ្ជីចង់ចុះ​បញ្ជី​​ឡើងវិញ, ព័ត៌មាននិងឯកសារតម្រូវដែល​ទាមទារ​​នៅក្នុងពាក្យស្នើសុំ និងការបង់​ប្រាក់​លើកទី ២ សម្រាប់ការចុះបញ្ជីអាជីវកម្ម ត្រូវតែបំពេញ និងធ្វើឡើងវិញ​ទាំងអស់។ ក្នុងករណីដែលត្រូវការការបកស្រាយលើការបដិសេធ សូមទាក់ទងផ្ទាល់​ទៅ​​​កាន់​ក្រសួង-ស្ថាប័នដែលធ្វើការបដិសេធ តាមរយៈលេខទូរស័ព្ទទាន់ហេតុការណ៍ ០៨១ ៨៨៨ ២៩៦ (ចុចលេខ ២ សម្រាប់ក្រសួងពាណិជ្ជកម្ម, លេខ ៣ សម្រាប់​​អគ្គនាយក-​​ដ្ឋា​ន​​​​​​ពន្ធដារ និងលេខ ៤ សម្រាប់ក្រសួងការងារនិង​​បណ្ដុះបណ្ដាល​​​​វិជ្ជាជីវៈ​)។

តម្លៃសេវាមានភាពខុសគ្នាទៅតាមទម្រង់នៃអាជីវកម្មរបស់អ្នក ប្រភេទនៃសេវា និងថាតើក្រុមហ៊ុនរបស់អ្នកជាប់ពន្ធតូច មធ្យម ឬធំ។ សម្រាប់ព័ត៌មានលម្អិត សូមអានសៀវភៅមគ្គុទេសក៍

យើង​ខ្ញុំ​ទទួល​តែ​មធ្យោបាយ​ទូទាត់​ប្រាក់​អនឡាញ​តែ​ប៉ុណ្ណោះ។ បច្ចុប្បន្ន​ យើង​ខ្ញុំ​ទទួល​មធ្យោបាយ​ទូទាត់​សង​ប្រាក់​តាម​អនឡាញ​របស់​អតិថិជន​ធនាគារ​ ABA, ACLEDA​ និង​តាម​កាត​ឥណទាន​និង​កាត​ឥណពន្ធ​ដូចជា​ Visa, Mastercard, UnionPay ជាដើម។ ពួក​យើង​កំពុង​ធ្វើការ​ទៅ​លើ​មធ្យោបាយ​ទូទាត់​សង​ប្រាក់​តាម​ធនាគារ​ផ្សេងៗ​ទៀត។

អត់ទេ លុះត្រាតែភាពបរាជ័យក្នុងការចុះបញ្ជីអាជីវកម្មនោះត្រូវបានបង្កឡើងដោយកំហុសរបស់ប្រព័ន្ធ។

សូមធ្វើការទាក់ទងមកលេខទូរស័ព្ទទាន់ហេតុការណ៍ ០៨១ ៨៨៨ ២៩៦ (ចុចលេខ ១) ឬរាយការណ៍បញ្ហាខាងលើទៅកាន់ទំព័រហ្វេសប៊ុកយើងខ្ញុំ។ សូមមេត្តាកុំបារម្ភលើការ​កាត់​ទឹកប្រាក់នៅក្នុងគណនីធនាគាររបស់អ្នក។

អ្នកនឹងទទួលបានអាជ្ញាបណ្ណ និងវិញ្ញាបនបត្រក្នុងទម្រង់ឌីជីថល ក្នុងរយៈពេល​ ៨ (ប្រាំបី) ថ្ងៃនៃថ្ងៃធ្វើការ ក្រោយពីអ្នកបានដាក់ស្នើចុះបញ្ជីអាជីវកម្ម លុះណាតែ​​អ្នកចុះបញ្ជីផ្ដល់នូវព័ត៌មាន និងឯកសារទាំងអស់ពិតប្រាកដ ត្រឹមត្រូវ និងគ្រប់គ្រាន់ ហើយម្ចាស់ភាគហ៊ុន និងអភិបាលមិនមានជាប់ទោសទណ្ឌ និង/ឬបំណុលពន្ធ។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ការ​ចុះ​បញ្ជី​អាជីវកម្ម​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​នេះ​មាន​វិសាលភាព​ត្រឹម​តែ​ការ​ចុះ​បញ្ជី​អាជីវកម្ម​តែ​ប៉ុណ្ណោះ​ និង​មិន​មាន​វិសាលភាព​ទៅ​លើ​ការ​ផ្ដល់​អាជ្ញាបណ្ណជំនាញ​ឡើយ។ អាជ្ញាបណ្ណ/វិញ្ញាបនបត្រ​ឌីជីថល​ដែល​ចេញ​ដោយ​ក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ​នានា​តាមរយៈ​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​របស់​យើង​មាន​សុពលភាព​ហើយ​ ហើយ​អ្នក​អាច​បន្ត​ការ​សុំ​អាជ្ញាបណ្ណ​ផ្សេងៗ​ជាមួយ​ក្រសួង-ស្ថាប័ន​ជំនាញ​​ផ្សេងៗ​ទៀត​ស្រប​ទៅ​តាម​ភាព​តម្រូវ​នៃ​អាជីវកម្ម​របស់​អ្នក។ ឧទាហរណ៍​ ប្រសិន​បើ​សកម្មភាព​អាជីវកម្ម​របស់​អ្នក​ទាក់ទង​នឹង​វិស័យ​ទេសចរណ៍​ អ្នក​នឹង​ត្រូវ​សុំ​អាជ្ញាបណ្ណ​ពី​ក្រសួង​ទេសចរណ៍។ បច្ចុប្បន្ន​ នីតិវិធី​នេះ​ធ្វើ​ឡើង​នៅ​ក្រសួង-ស្ថាប័ន​សាមី​នៅ​ឡើយ​ទេ។ 

អត់ទេ។ អាជ្ញាបណ្ណ/វិញ្ញាបនបត្រឌីជីថលដែលចេញដោយប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានរបស់យើងមានសុពលភាពផ្លូវច្បាប់ហើយ។ ប៉ុន្តែ​ប្រសិនបើ​អ្នក​ត្រូវការ​អាជ្ញាបណ្ណ/វិញ្ញាបនបត្រ​បោះពុម្ព​សម្រាប់​គោលបំណង​ផ្សេងៗ​ លោកអ្នក​អាច​ទាក់ទង​ទៅ​ក្រសួង-ស្ថាប័ន​ពាក់ព័ន្ធដើម្បី​ធ្វើការ​ស្នើសុំ។

អ្នក​អាច​បោះពុម្ព​អាជ្ញាបណ្ណ/វិញ្ញាបនបត្រ​បាន​សម្រាប់​ការ​ប្រើប្រាស់​ផ្សេងៗ​ ពីព្រោះ​រាល់​អាជ្ញាបណ្ណ/វិញ្ញាបនបត្រ​ទាំងអស់​មាន​ទម្រង់​ជា​ឌីជីថល។​ ប្រសិន​បើ​អ្នក​បាត់​អាជ្ញាបណ្ណ/វិញ្ញាបនបត្រ​ឌីជីថល​ អ្នក​អាច​ធើ្វការ​ស្នើសុំ​តាមរយៈ​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​របស់​យើង​បាន។

​អ្នក​អាចបោះពុម្ព​អាជ្ញាបណ្ណ/វិញ្ញាបនបត្រឌីជីថលដាក់​តាំង​បង្ហាញ​អតិថិជន​ និង​ដៃគូ​ធុរកិច្ចរបស់​អ្នក​បាន។ 

សេវាកម្មស្នើសុំអាជ្ញាបណ្ណជំនាញ ដំណាក់កាលទី ២
 • ព័ត៌មានទូទៅ
 • ដំណើរការចុះបញ្ជី
 • តម្លៃសេវា និងការទូទាត់សងប្រាក់
 • អាជ្ញាបណ្ណ និងវិញ្ញាបនបត្រ

ការចុះបញ្ជីអាជីវកម្ម​តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដំណាក់កាលទី ២ ជាដំណាក់កាលទី ២ នៃការធ្វើបរិវត្តកម្មឌីជីថល នៃការកែទម្រង់នីតិវិធីចុះបញ្ជីអាជីវកម្មនៅក្នុងប្រទេសកម្ពុជា។  ការចុះបញ្ជីអាជីវកម្ម​តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដំណាក់កាលទី ១ គ្របដណ្ដប់លើការចុះបញ្ជីពាណិជ្ជកម្ម​ ការចុះបញ្ជីពន្ធដារ និងការធ្វើសេចក្ដីប្រកាសជូនដំណឹងបើកសហគ្រាស​។ ដំណាក់កាលទី ២ នេះ គឺផ្តោតសំខាន់ទៅលើការស្នើសុំអាជ្ញាបណ្ណជំនាញ សម្រាប់អាជីវកម្ម។

អាជ្ញាបណ្ណជំនាញ សំដៅលើអាជ្ញាបណ្ណ វិញ្ញាបនបត្រ លិខិតអនុញ្ញាត ឬប្រកាស ដែលត្រូវស្នើសុំ ផ្អែកលើសកម្មភាពអាជីវកម្មរបស់អាជីវកម្មនីមួយៗ ក្រោយពេលការចុះបញ្ជីអាជីវកម្ម ជាមួយក្រសួង​ពាណិជ្ជកម្ម​ អគ្គនាយកដ្ឋាន​ពន្ធដារ​ ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ រួចរាល់។ ឧទាហរណ៍ ប្រសិនជាលោកអ្នកបើកសណ្ឋាគារ និងមានផ្តល់សេវាកម្មភោជនីយដ្ឋានក្នុងសណ្ឋាគារនោះ លោកអ្នកនឹងតម្រូវឱ្យស្នើសុំអាជ្ញាបណ្ណជំនាញសម្រាប់សណ្ឋាគារ និងអាជ្ញាបណ្ណជំនាញសម្រាប់ភោជនីយដ្ឋាន ពីក្រសួងទេសចរណ៍។

ប្រព័ន្ធចុះបញ្ជីអាជីវកម្ម​តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ដំណាក់កាលទី ២ នេះ មានការចូលរួមសហការពីក្រសួង-ស្ថាប័នដូចជា ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងទេសចរណ៍ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍  និងនិយ័តករអាជីវកម្មអចលនវត្ថុ​និងបញ្ចាំនៃអាជ្ញាធរសេវាកម្មហិរញ្ញវត្ថុមិនមែនធនាគារ។

នៅក្នុងដំណាក់កាលទី ២ នេះ លោកអ្នកអាចធ្វើការស្នើសុំអាជ្ញាបណ្ណជំនាញចំនួន ៨ តាមរយៈគេហទំព័រ registrationservices.gov.kh ដែលមានដូចជា៖

 • ក្រសួងទេសចរណ៍៖ (១)អាជ្ញាបណ្ណទេសចរណ៍សម្រាប់ការីទេសចរណ៍ និងភ្នាក់ងារទេសចរណ៍ (២) អាជ្ញាបណ្ណទេសចរណ៍សម្រាប់សណ្ឋាគារ-សេវាកម្មស្នាក់នៅ (៣) អាជ្ញាបណ្ណទេសចរណ៍សម្រាប់ភោជនីយដ្ឋាន អាហារដ្ឋានទេសចរណ៍,
 • ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ៖ (៤) អាជ្ញាបណ្ណ/វិញ្ញាបនបត្រ/លិខិតអនុញ្ញាតបំពេញប្រតិបត្តិការលើសេវាបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (៥) អាជ្ញាបណ្ណ/វិញ្ញាបនបត្រ/លិខិតអនុញ្ញាតបំពេញប្រតិបត្តិការលើសេវាប្រៃសណីយ៍
 • ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍៖ (៦) ប្រកាសស្ដីពីការបង្កើតសហគ្រាសធុនតូច និងមធ្យម
 • អាជ្ញាធរសេវាកម្មហិរញ្ញវត្ថុមិនមែនធនាគារ៖ (៧) អាជ្ញាបណ្ណអាជីវកម្មទទួលបញ្ចាំ និង (៨) អាជ្ញាបណ្ណទទួលប្រាតិភោគដោយអនុប្បទាន។

នៅពេលដែលលោកអ្នកបានចុះបញ្ជីពាណិជ្ជកម្ម ចុះបញ្ជីពន្ធដារ​ និងធ្វើសេចក្ដីប្រកាសជូនដំណឹងបើកសហគ្រាស បានជោគជ័យ លោកអ្នកនឹងទទួលបានអ៊ីម៉ែល បញ្ជាក់ពីអាជ្ញាបណ្ណជំនាញ ដែលអាជីវកម្មលោកអ្នកត្រូវស្នើសុំបន្ទាប់។ លោកអ្នកក៏អាចស្វែងរកជំនួយ និងការប្រឹក្សាពីក្រសួង-ស្ថាប័នពាក់ព័ន្ធ តាមរយៈទូរស័ព្ទទាន់ហេតុការណ៍ ០៨១ ៨៨៨ ២៩៦ រួចចុចលេខតាមការណែនាំដើម្បីតភ្ជាប់ទៅក្រសួង-ស្ថាប័នពាក់ព័ន្ធ។

ការស្នើសុំអាជ្ញាបណ្ណជំនាញនីមួយៗ មានតម្រូវការឯកសារផ្សេងៗពីគ្នា ដូចនេះសម្រាប់ព័ត៌មានលម្អិត សូមអានសៀវភៅមគ្គុទេ្ទសក៍របស់ក្រសួង-ស្ថាប័នដែលលោកអ្នកមានបំណងស្នើសុំ។

                  –  ក្រសួងទេសចរណ៍

                  –  ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ 

                  –  ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

                  –  អាជ្ញាធរសេវាកម្មហិរញ្ញវត្ថុមិនមែនធនាគារ

សម្រាប់ព័ត៌មានទូទៅ និងបញ្ហាបច្ចេកទេស, លោកអ្នកអាចទាក់ទងមកក្រុមការងារគាំទ្រកណ្តាល តាមរយៈទំព័រហ្វេសប៊ុក, ការជជែកផ្ទាល់ (Live Chat), អ៊ីម៉ែល និងទូរស័ព្ទទាន់ហេតុការណ៍ ០៨១ ៨៨៨ ២៩៦។ សម្រាប់ក្រសួង-ស្ថាប័នពាក់ព័ន្ធផ្សេងៗ, លោកអ្នកអាចទាក់ទង តាមរយៈទូរស័ព្ទទាន់ហេតុការណ៍ ០៨១ ៨៨៨ ២៩៦ រួចចុចលេខតាមការណែនាំដើម្បីតភ្ជាប់ទៅក្រសួង-ស្ថាប័នពាក់ព័ន្ធ។

អាជីវកម្មដែលរាប់ចាត់ចូលជាអ្នកជាប់ពន្ធធំ, អ្នកជាប់ពន្ធមធ្យម និងអ្នកជាប់ពន្ធតូច អាចស្នើសុំអាជ្ញាបណ្ណជំនាញតាមថ្នាលបច្ចេកវិទ្យាព័ត៌មានដំណាក់កាលទី ២ នេះបាន បើទោះបីជាអាជីវកម្មលោកអ្នកមិនបានចុះបញ្ជីអាជីវកម្មតាមរយៈ Single Portal ឬប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានដំណាក់កាលទី ១ ក៏ដោយ។ ប្រសិនបើអាជីវកម្មលោកអ្នកបានចុះបញ្ជីតាមរយៈ Single Portal នោះលោកអ្នកនឹងមិនចាំបាច់បំពេញព័ត៌មានមួយចំនួនធំម្តងទៀតនោះឡើយ ដោយព័ត៌មានទាំងនោះនឹងត្រូវបានទាញចេញពី Single Portal ដោយស្វ័យប្រវត្តិ។

ដំណើរការស្នើសុំមានភាពខុសគ្នាបន្តិចបន្តួច​​​​​​​​​​ ​ដោយ​​​​​ផ្អែកលើអាជ្ញាបណ្ណជំនាញដែលលោកអ្នកចង់ស្នើសុំ។​​​​ សម្រាប់ព័ត៌មានលម្អិត សូមអានសៀវភៅមគ្គុទេ្ទសក៍របស់ក្រសួង-ស្ថាប័នដែលលោកអ្នកមានបំណងស្នើសុំ។

–  ក្រសួងទេសចរណ៍

                  –  ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ 

                  –  ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

                  –  អាជ្ញាធរសេវាកម្មហិរញ្ញវត្ថុមិនមែនធនាគារ

ការបញ្ជូនត្រឡប់នឹងកើតឡើង ក្នុងករណីមានការផ្ដល់ព័ត៌មាន និង/ឬ ឯកសារមិនត្រឹមត្រូវ និង/ឬ មិនគ្រប់គ្រាន់ នៅក្នុងពាក្យស្នើសុំ។ ដូច្នេះ, ការបញ្ជូនត្រលប់នឹងត្រូវធ្វើឡើងដោយមន្រ្តីត្រួតពិនិត្យ ដើម្បីស្នើសុំឱ្យអ្នក​ចុះបញ្ជី​ធ្វើការ​កែតម្រូវ និង/ឬបំពេញព័ត៌មាន និង/ឬ ឯកសារបន្ថែម។ រាល់ពាក្យស្នើសុំដែលត្រូវបានបញ្ជូនត្រលប់ មិនតម្រូវឱ្យអ្នកចុះ​​បញ្ជី​​បង់​​ប្រាក់ជាលើកទី ២ នោះទេ។ នៅពេលដែលពាក្យស្នើសុំនោះត្រូវបានដាក់ស្នើ​ម្ដង​ទៀត ក្រោយពីអ្នក​​ចុះ​បញ្ជី​បានផ្តល់ព័ត៌មាន និង/ឬឯកសារ តាមរយៈប្រព័ន្ធហើយ, ពេលវេលាត្រួតពិនិត្យ​នឹង​​ត្រូវរាប់សារឡើងវិញ។

ពាក្យស្នើសុំដែលត្រូវបានបដិសេធហើយ មិនអាចកែតម្រូវហើយដាក់ស្នើម្ដងទៀតបានឡើយ គឺពាក្យស្នើសុំចុះបញ្ជីនោះត្រូវបានបិទជាស្ថាពរ។ ប្រសិនបើអ្នកចុះបញ្ជីចង់ចុះបញ្ជីឡើងវិញ, ព័ត៌មាននិងឯកសារតម្រូវដែលទាមទារនៅក្នុងពាក្យស្នើសុំ និងការបង់ប្រាក់លើកទី ២ សម្រាប់ការចុះបញ្ជីអាជីវកម្ម ត្រូវតែបំពេញ និងធ្វើឡើងវិញទាំងអស់។ ក្នុងករណីដែលត្រូវការការបកស្រាយលើការបដិសេធ សូមទាក់ទងផ្ទាល់ទៅកាន់ក្រសួង-ស្ថាប័នដែលធ្វើការបដិសេធ តាមរយៈលេខទូរស័ព្ទទាន់ហេតុការណ៍ ០៨១ ៨៨៨ ២៩៦។

តម្លៃសេវានៃការស្នើសុំអាជ្ញាបណ្ណជំនាញ មានភាពខុសគ្នា​​​​​​​​​​ទៅតាមអាជ្ញាបណ្ណជំនាញនីមួយៗដែលលោកអ្នកចង់ស្នើសុំ។​​​​ សម្រាប់ព័ត៌មានលម្អិត​ សូមអានសៀវភៅមគ្គុទេ្ទសក៍របស់ក្រសួង-ស្ថាប័នដែលលោកអ្នកមានបំណងស្នើសុំ ។

–  ក្រសួងទេសចរណ៍

                  –  ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ 

                  –  ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

                  –  អាជ្ញាធរសេវាកម្មហិរញ្ញវត្ថុមិនមែនធនាគារ

យើងខ្ញុំទទួលតែមធ្យោបាយបង់ប្រាក់តាមអនឡាញប៉ុណ្ណោះ​ ដែលបច្ចុប្បន្ន​មាន ABA Pay ​ និង​កាត​ឥណទាន​និង​កាត​ឥណពន្ធ។​​ សម្រាប់ការទូទាត់សងប្រាក់តាមរយៈកាត​ឥណទាន​ ឬ​ឥណពន្ធរបស់ធនាគារផ្សេង ពីធនាគារ ABA លោកអ្នកនឹងត្រូវបង់សេវាបន្ថែមចំនួន ​២,៣%​ ទៅលើតម្លៃសរុប។

លុយនឹងត្រូវបង្វិលត្រលប់មកវិញ តែក្នុងករណីភាពបរាជ័យក្នុងការចុះបញ្ជីអាជីវកម្មនោះត្រូវបានបង្កឡើងដោយកំហុសរបស់ប្រព័ន្ធ។

លោកអ្នកនឹងអាចទទួលបានអាជ្ញាបណ្ណជំនាញ ក្នុងទម្រង់ឌីជីថល ​​ក្នុងរយៈពេល​​ ៧​ ថ្ងៃនៃថ្ងៃធ្វើការពី​ក្រសួងទេសចរណ៍ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍  និងអាជ្ញាធរសេវាកម្មហិរញ្ញវត្ថុមិនមែនធនាគារ​​, និងក្នុង​រយៈពេល​​ ៣​ ថ្ងៃនៃថ្ងៃធ្វើការ ពីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, ប្រសិនបើឯកសារ​និងព័ត៌មានដែលបានផ្តល់​​ មានភាពត្រឹមត្រូវ​​ ពេញលេញ និងពិតប្រាកដ។

អាជ្ញាបណ្ណរបស់លោកអ្នកនឹងស្ថិតក្នុងទម្រង់ឌីជីថល​ ដែលមានសុពលភាពផ្លូវច្បាប់​ដូចទៅនឹងទម្រង់រូបី​ដែរ។​ បន្ទាប់ពីលោកអ្នកទទួលបានការអនុម័តទៅលើសំណើ លោកអ្នកនឹងអាចចូលទៅទាញយកអាជ្ញាបណ្ណជំនាញ ពីក្នុងថ្នាលបច្ចេកវិទ្យាព័ត៌មានបានដោយខ្លួនឯង។

រាល់អាជ្ញាបណ្ណជំនាញដែលចេញ ស្ថិតក្នុងទម្រង់ឌីជីថល ដែលអ្នកអាចទាញយក និងបោះពុម្ពនៅពេលណាក៏បាន។ 

  ទំនាក់ទំនងមកយើងខ្ញុំ