
តើមានអ្វីកើតឡើង?
ចាប់ពីថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២០ នេះតទៅ អ្នកអាចចុះបញ្ជីអាជីវកម្មរបស់អ្នកជាមួយក្រសួងច្រើនក្នុងពេលតែមួយ!
* ក្នុងដំណាក់កាលនេះ អ្នកអាចចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានជាមួយក្រសួងពាណិជ្ជកម្ម អគ្គនាយកដ្ឋានពន្ធដារ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ក្រសួងពាក់ព័ន្ធដទៃទៀតនឹងចូលរួមក្នុងដំណាក់កាលបន្ទាប់។